ករណីចោរឆ្លើយដាក់ ឈានដល់ចាប់ខ្លួន ប្រធានអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង សរុបចំនួន៣នាក់!

(ស្ទឹងត្រែង)៖ កម្លាំងប៉េអឹមបានចាប់ខ្លួនលោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួចបន្តឃាត់ខ្លួននាយរងការិយាល័យ ចំនួន២រូបទៀត..!។ ដោយដកហូតបាន គ្រឿងញៀនមួយចំនួន ប្រាក់ដុល្លារ៤ម៉ឺន និងប្រាក់ដុល្លារ ក្លែងក្លាយជាង១៧ម៉ឺន។

-ការឃាត់ខ្លួននេះធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែកក្តដា ២០២៤ ត្រង់ចំណុចលោក ចែម ផានិត ស្ថិតនៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា៖ មូលហេតុដែលកម្លាំងកងរាជអាវុធហត្ថ ចុះឡោមព័ទ្ធ និងឃាត់ខ្លួន លោកប្រធានការិយាល័យគ្រឿងញៀនខាងលើ។
គឺផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យ”ដែលលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន”។
ក្នុងចម្លើយនោះ ក៏មានការពាក់ព័ន្ធជាមួយអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួន២នាក់ ទើបឈានទៅបន្ត ចាប់ខ្លួន អនុប្រធានការិយាល័យចំនួន២នាក់ទៀត សរុប៣នាក់។

ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួមអនុប្រធានការិយាល័យខាងលើ
ទៅតុលាការ។
ក្នុងនោះ ព្រះរាជអាជ្ញា ក៏បានចោទប្រកាន់ដើម្បីចាត់ការបន្ត ហើយចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនផងដែរ។

-លោក អូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤ថា នេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើង ដែលវាប្រើប្រាស់គ្រឿងញៀនទេ ភស្តុតាងពិតមិនពិតអាហ្នឹង អត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាង ពិតអាហ្នឹងធ្វើតាមច្បាប់ចុះ មានតែប៉ុនហ្នឹងទេ។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ក៏បានថ្លែងថា សំណុំរឿងខាងលើ ព្រះរាជអាជ្ញា និងចៅក្រម បានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។
ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា) គ្រឿងគៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕

Leave a Reply

Your email address will not be published. Required fields are marked *