យ៉ាងហោចណាស់មនុស្ស ៥០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនពីរកន្លែង។
ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន ផ្លាស់ទីលំនៅក្នុងទីក្រុង Gaza កាលពីថ្ងៃចន្ទ។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa ។
សារពត៌មាន wafa បានរាយការណ៍ថា យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែលបានបាញ់ផ្លោងលើសាលា Salah Ad-Din ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ និងសាលា Martyr Assad Safwati ក្នុងសង្កាត់ al-Darraj, Wafa បានរាយការណ៍ដោយដកស្រង់ប្រភពក្នុងស្រុក។
អ៊ីស្រាអែលបានបន្តការវាយលុកយោធារបស់ខ្លួននៅតំបន់ Gaza Strip នៅថ្ងៃសុក្របន្ទាប់ពីការបញ្ចប់ការផ្អាកមនុស្សធម៌រយៈពេលមួយសប្តាហ៍ជាមួយក្រុម Hamas ប៉ាឡេស្ទីន។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៥.៨៩៩ នាក់ត្រូវបានសម្លាប់ និងជាង ៤២.០០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងដីលើតំបន់ជុំវិញចាប់តាំងពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសមានចំនួន ១,២០០៕