ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំមុន រហូតពេលនេះ។
បានសម្លាប់ជនជាតិប៉ាឡេស្ទីន សរុបចំនួន៣៩.៣៦៣នាក់ និងរបួសសរុបចំនួន៩០.៩២៣នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស39 នាក់ និងរបួស93នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕