សីតុណ្ហភាពខ្ពស់ដល់ទៅ៣៦អង្សាសេ ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅទីក្រុងប៉ារីស ក្នុងថ្ងៃអង្គារ៍នេះ។
ស្របពេលដែលអត្តពលិកមកពីជុំវិញពិភពលោក កំពុងប្រកួតកីឡាអូឡាំពិកប៉ារីស២០២៤…!។
អ្នកជំនាញអាកាសធាតុ បានព្រមានថា៖ ខណៈពេលដែលនៅថ្ងៃច័ន្ទ មានអាកាសធាតុក្តៅខ្លាំងនៅប្រហែល ៣០ អង្សាសេសីតុណ្ហភាពលើសពី៣៥អង្សាសេអាចចាប់ផ្តើមប៉ះពាល់ដល់កីឡាករ កីឡាការិនី។
គណៈកម្មាធិការរៀបចំការប្រកួតទីក្រុងប៉ារីសឆ្នាំ២០២៤បាននិយាយថា មានម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបាញ់ទឹកប្រហែល១.២០០ បានដាក់ជុំវិញទីក្រុងដើម្បីជួយអ្នកទស្សនា និងអ្នកទេសចរឱ្យត្រជាក់ និងរក្សាសំណើម។
អ្នករៀបចំក៏បាននិយាយដែរថា ពួកគេមានទំនុកចិត្តថា អាកាសធាតុក្តៅនៅថ្ងៃចន្ទនេះ ជួយកាត់បន្ថយបាក់តេរីនៅក្នុង ទឹកទន្លេសែនឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង៕