អ៊ីរ៉ង់បដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារ លើនាវាអាមេរិកនោះទេ!

បេសកជន​UN លោក Amir Saeid Iravani បាន​និយាយថា អ៊ីរ៉ង់​បានបដិសេធ ចំពោះការវាយប្រហារ​ប្រឆាំងនឹង​កងកម្លាំង​យោធា​អាមេរិក ពោលគឺ មិនដូចទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍នោះទេ​។

សហរដ្ឋអាមេរិក បាន​ចាត់ទុក​ការវាយប្រហារ ជា​បន្តបន្ទាប់​នៅក្នុង​ដែនទឹក​មជ្ឈិមបូព៌ា​រប​ស់​ក្រុម Houthi។
ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ប្រទេស​យេ​ម៉ែន ចាប់តាំងពី​ការចាប់ផ្តើម នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​កាលពី​ថ្ងៃទី​៧ ខែតុលា ថា​បាន​គាំពារ​ដោយ​អ៊ី​រង់​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​លោក Jake Sullivan នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារពត៌មាន​កាលពី​ថ្ងៃ​ចន្ទ​បាន​អះអាងថា ការវាយប្រហារ​ទាំងនេះ​ដោយ​ក្រុម Houthis ត្រូវបាន​គេ​ជឿថា មានការ​ជ្រោមជ្រែង​ពេញលេញ​ដោយ​អ៊ីរ៉ង់​។​

ទីក្រុង​វ៉ា​ស៊ីន​ថា​តោន​មាន គេ​ហេតុផល​ទាំងអស់ ដើម្បី​បញ្ជាក​យ​ថា ការវាយប្រហារ​ទាំងអស់​របស់​ពួក Houtis នៅ​យេ​ម៉ែន ត្រូវបាន​បើក​ដំណើរការ​យ៉ាង​ពេញលេញ​ដោយ​អ៊ីរ៉ង់។
នៅក្នុង​ហេតុ​ការណ៍ចុងក្រោយ​នេះ នាវា​ពាណិជ្ជកម្ម​ចំនួន​បី​បាន​រង​ការវាយប្រហារ​នៅក្នុង​ដែនទឹក​អន្តរជាតិ​នៅ​សមុទ្រ​ក្រហម​ភាគខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​។

យ៉ាងណាមិញ ក្រុម Houthis បានទទួល​ស្គាល់​ការបាញ់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំងនឹង​អ្វីដែល​ពួកគេ​និយាយថា​ជា​នាវា​អ៊ីស្រាអែល​ពីរ​គ្រឿង​នៅក្នុង​តំបន់​នោះ​។​

ទោះជាយ៉ាងណា Carney ដែលជា​នាវា​ពិឃាត​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៣ គ្រឿង​កាលពី​ថ្ងៃអាទិត្យ ។
ខណៈដែល​វា​ឆ្លើយតប​នឹង​ការអំពាវនាវ​ឲ្យ​មាន​ការជួយ​គាំទ្រ​ពី​នាវា​ពាណិជ្ជកម្ម។
យោធា​អាមេរិក​និយាយថា នាវា​ទាំងបី​នោះបាន​ធ្វើដំណើរ​ភ្ជាប់​ជាមួយ​ប្រទេស​ចំនួន ១៤ផ្សេងៗ​ពីគ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *