Update៖ ចាប់​តាំង​ពី​ផ្ទុះសង្រ្គាមមក អ៊ីស្រាអែលបានទិញ​អាវុធពីអាមេរិក លើទំហំទឹកប្រាក់១១​ពាន់​លាន​ដុល្លារ​!

ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃពុធថា៖ អ៊ីស្រាអែល បានទិញសព្វាវុធ របស់អាមេរិក ក្នុងតម្លៃ១១ពាន់លានដុល្លារ ចាប់តាំងពី ផ្ទុះសង្រ្គាម នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ..!។

សេចក្តីប្រកាសនេះ បានធ្វើឡើងស្របពេលដែល តែងតាំងលោក Aviram Hasson ជាប្រមុខថ្មីនៃបេសកកម្មរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក ដោយជំនួសតំណែងលោក Mishel Ben Baruch ដែលបានកាន់តំណែងនេះអស់រយៈពេលប្រាំឆ្នាំ។

ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី៧ ខែតុលា បេសកកម្មសម្រេចបាននូវទឹកប្រាក់១១ ពាន់លានដុល្លារ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងការទិញយកផ្នែកការពារជាតិ។

យោង​តាម​ក្រសួង ការ​ទិញ​រួម​មាន​កង​យន្តហោះ F-35 ទី​បី រថក្រោះ និង​រថពាសដែក ម៉ាស៊ីន និង​រថយន្ត​ប្រយុទ្ធ។

សេចក្តីថ្លែងការណ៍បាននិយាយថា បេសកកម្មក៏បាន ដឹកជញ្ជូនឧបករណ៍រាប់ពាន់តោនទៅកាន់ប្រទេសអ៊ីស្រាអែល តាមរយៈជើងហោះហើររាប់រយ និងការបញ្ជូនតាមសមុទ្ររាប់សិបគ្រឿង ។
ដែលជាការសម្គាល់បរិមាណលទ្ធកម្មខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងពេលវេលាបែបនេះ។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *