(កណ្ដាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចក្ខុវិស័យនៃការសាងសង់គឺស្របជាមួយចក្ខុវិស័យ របស់បុព្វបុរសយើង នៅក្នុងអាណាចក្រហ្វូណនដែលយើងមានឯកសាររាជធានីនៅអង្គរបុរី។
សម្តេចធិបតី បានថ្លែងបែបនេះក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បុព្វហេតុនៃការសាងសង់គឺមិនខុសពី២០០០ឆ្នាំមុនទេ ពោលគឺធ្វើប្រព័ន្ធនេះដើម្បីលើកកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យភាព និងភាពរីកចម្រើនរបស់កម្ពុជា៕