កងទ័ពនៃប្រទេសឥណ្ឌា និងរថយន្តសន្តិសុខ ត្រូវបានគេសង្កេតឃើញនៅប៉ុស្តិ៍ត្រួតពិនិត្យ Fulbari ក្នុងទីក្រុងចាផៃហ្គូរី(Jalpaiguri) រដ្ឋ West Bengal កាលពីថ្ងៃចន្ទ..!។
ឥណ្ឌា បានបង្កើនសន្តិសុខនៅព្រំដែនជាមួយប្រទេសបង់ក្លាដែស បន្ទាប់ពីការលាលែងពីតំណែង និងការចាកចេញពីប្រទេស របស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ក្នុងពេលមាន ចលាចលនយោបាយកើនឡើង(បាតុកម្មហិង្សា)។
កងកម្លាំងឥណ្ឌា ត្រូវបានដាក់ពង្រាយនៅប៉ុស្តិ៍ត្រួតពិនិត្យ Fulbari នៃរដ្ឋ West Bengal ខណៈភាពតានតឹងនៅតែបន្ត។
លោកស្រី Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស កាលពីថ្ងៃចន្ទ។
បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅក្នុងការបង្រ្កាបលើបាតុកម្ម ដែលបានចាប់ផ្តើម ។
ខណៈការតវ៉ាប្រឆាំងទៅនឹងប្រព័ន្ធកូតាការងារ និងបានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីលាចេញពីតំណែង។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃចន្ទ បានដឹកនាំកិច្ចប្រជុំមួយជាមួយគណៈរដ្ឋមន្ត្រី ស្តីពីសន្តិសុខនៅទីក្រុង New Delhi ជុំវិញភាពចលាចលស៊ីវិលនៅក្នុងប្រទេសបង់ក្លាដែស៕