Update៖ បង់ក្លាដែស មានក្បាលម៉ាស៊ីន ជាបណ្ដោះអាសន្នហើយ គឺលោក យូនុស!

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព គឺលោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងជារដ្ឋាភិបាលចាំផ្ទះ របស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍(០៨ សីហា) ។
ដោយគេរំពឹងទុកថា លោក យូនុស នឹងជួយស្រោចស្រង់ប្រទេសដែលកំពុងកើតអំពើហិង្សា បង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។

លោក Yunus គឺជាអ្នកត្រួសត្រាយផ្លូវ នៃចលនាមីក្រូឥណទានសកល។
ក្នុងនាមជាប្រធានទីប្រឹក្សារដ្ឋាភិបាលចាំផ្ទះ លោកមានភារកិច្ចក្នុងការនាំយកស្ថិរភាពមកឱ្យប្រទេស ។
ដែលបានមើលឃើញពីអំពើហិង្សាដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយបន្ទាប់មកត្រូវរៀបចំការបោះឆ្នោតសភាថ្មី។

លោក Yunus បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ប្រទេសជាតិបន្ទាប់ពីទទួលតំណែងថា៖ របបផ្តាច់ការ និងឃោរឃៅ បានបាត់បង់ទៅហើយ។
ថ្ងៃស្អែកជាថ្ងៃថ្មី ប្រជាជននឹងបន្តទទួលបានលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ សិទ្ធិមនុស្ស និងសេរីភាពពេញលេញនៃការបញ្ចេញមតិ ដោយគ្មានការភ័យខ្លាច ដោយមិនគិតពីការចូលបក្សពួកឡើយ។
នោះហើយគឺជាគោលដៅរបស់យើង។

លោកប្រធានាធិបតី ម៉ូហាម៉េដ សាហាប៊ូឌីន (Mohammed Shahabuddin) បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Yunus និងទីប្រឹក្សាចំនួន ១៣នាក់ទៀត ដែលនឹងជួយលោកក្នុងការគ្រប់គ្រង នៅក្នុងពិធីដ៏ខ្លីមួយនៅក្នុងនិវេសនដ្ឋានផ្លូវការរបស់ប្រធានាធិបតី។

មេដឹកនាំនិស្សិត២នាក់ ដែលមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ និងដែលបានដឹកនាំការតវ៉ានោះ គឺស្ថិតក្នុងចំណោមអ្នកទាំង១៣នាក់ ដែលបានចូលរួមជាមួយរដ្ឋាភិបាលចាំផ្ទះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version