(ស្វាយរៀង)៖ អាជីវករដែលតែងតែដឹកស្រូវទៅលក់ឱ្យឈ្មួញវៀតណាម តាម”ច្រកទ្វារព្រំដែនទ្វេភាគីបុសមន”ស្ថិតនៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង…!។
បានអះអាងថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីគយរួមនិងអ្នកពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនខាងលើ អស់ចំនួន២៣ម៉ឺនរៀលយ៉ាងទៀងទាត់…!។
រីឯអ្នកដឹកផ្លែឈើ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យការិយាល័យគយច្រកបុសមន អស់ចំនួន៤០ម៉ឺនរៀល ខណៈវិក្កយបត្របង់ពន្ធនាំចូល ជាក់ស្ដែង ត្រឹមតែ២៤ម៉ឺនរៀល ប៉ុណ្ណោះក្នុង១ជើង..!។
-ករណីនេះពុំមានការបកស្រាយបំភ្លឺពីលោក ឈ្នាង ឈិនហុង ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនទ្វេភាគីបុសមន រួមនិងអ្នកពាក់ព័ន្ធនោះឡើយ..!។
ជាក់ស្ដែង អ្នកដឹកផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូខ្នាតតូច បានលើកឡើងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យមន្ត្រីគយច្រកបុសមន ចំនួន១៥.០០០រៀល!។
រីឯអាជីវករ ដែលតែងតែដឹកស្រូវពីកម្ពុជា ទៅលក់ឱ្យឈ្មួញវៀតណាម ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនបុសមន អស់សរុបចំនួន២៣ម៉ឺនរៀលជាកំហិត.!។
អាជីវកររូបនេះបញ្ជាក់ថា រាល់ការបង់លុយរបស់ខ្លួន គឺគ្មានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធ ចូលរដ្ឋអ្វីឡើយ…!។
ចំណែកក្រុមអាជីវករ ដែលតែងតែដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរថយន្តសាំយ៉ុង បានបញ្ជាក់ថា ពួកខ្លួនដឹក១ជើងៗ
បង់លុយឱ្យ ការិយាល័យគយច្រកបុសមន ចំនួន៣១ម៉ឺនរៀល ជាកំហិត!។
ខណៈវិក្កយបត្រ បង់ពន្ធនាំចូលមន្ត្រីគយ សរសេរត្រឹមតែ២៤ម៉ឺនរៀលប៉ុណ្ណោះក្នុង១ជើង.!។
ជាមួយគ្នានោះ ខ្លួនក៏ត្រូវបន្តបង់លុយឱ្យស្នាក់ការត្រួតពិនិត្យ ចំនួន១ម៉ឺនរៀល បង់ឱ្យសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដែលដាក់(កុងត្រូល)ចម្ងាយពីព្រំដែន ប្រហែលជិត១គីឡូម៉ែត្របន្ថែមទៀត…!។
-អាជីវករម្នាក់ទៀត ក៏បាននិយាយដែរថា កាលពីកន្លងទៅ ពួកខ្លួនដឹកផ្លែឈើក្នុង១រថយន្តសាំយ៉ុង គឺបង់លុយឱ្យមន្ត្រីគយច្រកបុសមន ចំនួន៣១ម៉ឺនរៀលប្រាកដមែន..!។
ប៉ុន្តែចាប់ពីថ្ងៃទី០៣.០៨.២០២៤ រហូតមក មន្ត្រីគយច្រកទ្វារព្រំដែនមួយនេះ បានដំឡើងថ្លៃខ្ពស់កប់ពពក ដោយពីមុន១ជើងយកចំនួន៣១ម៉ឺនរៀល លុះឥឡូវ ១ជើង យកចំនួន៤០ម៉ឺនរៀលយ៉ាងទៀតទាត់…!។
-បើតាមអាជីវករ រាល់រថយន្តសាំយ៉ុង ដឹកផ្លែឈើរបស់ខ្លួន គឺផ្ទុកបានទម្ងន់ ចាប់ពី៣តោន ទៅ៤តោន!។
ខណៈ មន្ត្រីគយច្រកព្រំដែនបុសមន ចេញលិខិតបង់ពន្ធនាំចូល ត្រឹមតែ១៨ម៉ឺនរៀល ទៅ២៥ម៉ឺនរៀលប៉ុណ្ណោះក្នុង១ជើង.ដែលអាចហៅបានថា បង់ពន្ធត្រឹមតែ១តោនឬ តិចជាងនេះ!។
-អាជីវករបន្ថែមថា បើទោះបីជាវិក្កយបត្រ បង់ពន្ធនាំចូល ខ្ទង់២០ម៉ឺនរៀលក្នុង១រថយន្តបែបនេះក្ដី.!។
-ប៉ុន្តែធាតុពិតជាក់ស្ដែង រាល់ថ្ងៃនេះ ពួកខ្លួនត្រូវបង់លុយឱ្យមន្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់…!។
តាំងពីព្រំដែនច្រកបុសមន រហូតដល់កន្លែងលក់បោះដុំ នៅរាជធានីភ្នំពេញ អស់ជិត១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ សម្រាប់រថយន្តសាំយ៉ុងដឹកផ្លែឈើ១គ្រឿង…!។
-រាល់ការចោទប្រកាន់ខាងលើ នៅថ្ងៃទី០៩.០៨.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក ឈ្នាង ឈិនហុង ប្រធានការិយាល័យគយ និងរដ្ឋាករ”ច្រកទ្វារព្រំដែនទ្វេភាគីបុសមន”ដោយទូរស័ព្ទចូលជាច្រើនដង ត្រូវលោកចុចបិទ..!។
-ចំណែកលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ទទួលទូរស័ព្ទហើយ គ្រាន់តែឮប្រាប់ថា ជាអ្នកសារព័ត៌មាន លោកចុចបិទតែម្ដង..!។
ជាហេតុនាំឱ្យមន្ត្រី ខិលខូចខ្លះ ឆ្លៀតឱកាស គាបសង្កត់គំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀល ក្នុង១ថ្ងៃៗ ដើម្បីចែកបក្ខពួកខ្លួន…!។
-ក្នុងរឿងនេះ មជ្ឈដ្ឋានខាងក្រៅទាមទារឱ្យឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយពី អាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋ..!។
ព្រោះអំពើពុករលួយ.ការស៊ីសំណូកសូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ
ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យ រាំងស្ទះ ដល់ការអភិវឌ្ឍន៍ ប្រទេសជាតិ ផងដែរ៕