(ព្រៃវែង)៖ កម្លាំងនគរបាលស្រុកបាភ្នំ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានចាប់ត្រចៀកជ្រូកបង្កកទម្ងន់៩០០គីឡូក្រាម ដែលឈ្មួញលួចនាំពីប្រទេសវៀតណាម ហើយយកមកដុតកម្ទេចចោល នៅជើងភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
មន្ត្រីជំនាញបានឱ្យដឹងថា ត្រចៀកជ្រូកបង្កក ដែលឈ្មួញលួចនាំចូល ពីប្រទេសវៀតណាម
ចំនួន៩០កេស ស្មើ៩០០គីឡូក្រាម ដោយខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត។
ទំនិញនេះឈ្មួចលួចនាំចូលតាមច្រករបៀងស្វាយអាង៉ោង ដឹកតាមរថយន្តម៉ាកសាំយ៉ុងផ្លាកលេខ ភ្នំពេញ2-W 0967 ប្រុងយកទៅលក់ចែកចាយ នៅភ្នំពេញ។
ពេលបើកមកដល់មុខប៉ុស្ដិ៍រដ្ឋបាលបឹងព្រះ ត្រូវកម្លាំងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ក៏ឃាត់រថយន្តនោះ ។
ហើយក៏រកឃើញដឹកទំនិញខូចគុណភាព និងអត់មានលិខិតអនុញ្ញាតិ គឺលួចនាំចូលខុសច្បាប់ទើបនគរបាលប៉ុស្តិ៍យកប្រគល់ឱ្យនគរបាលស្រុកដើម្បីចាត់ការបន្ត។
កម្លាំងនគរបាលស្រុកបាភ្នំ បានបញ្ជូនត្រចៀកជ្រូក និងរថយន្តឱ្យទៅខាងមន្ត្រីជំនាញ ក.ប.ប ខេត្តព្រៃវែង ដើម្បីយកដុតកម្ទេចចោល៕