កងកម្លាំងអ៊ុយក្រែន កាលពីថ្ងៃ(ទី១២ ខែសីហា) បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែន របស់ខ្លួន ដណ្ដើមបានទឹកដីចំនួន១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
ដែលអាចនឹងបង្ខំ ឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព…!។
ក្នុងពេលដែលរុស្ស៊ី កំពុងបន្តវាយរុញច្រានដ៏ភ្ញាក់ផ្អើល អស់រយៈពេលជាង១សប្ដាហ៍មកនេះ ។
មេបញ្ជាការកំពូលរបស់ អ៊ុយក្រែន លោក Oleksandr Syrskyi បានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Volodymyr Zelenskiy តាមរយៈប្រព័ន្ធវីដេអូ ថា កងទ័ពអ៊ុយក្រែន កំពុងវាយរុល ទៅមុខក្នុងទឹកដីរុស្ស៊ី។
លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា យើងកំពុងបន្តដឹកនាំប្រតិបត្តិការវាយលុកមួយក្នុងតំបន់ Kursk។
បច្ចុប្បន្ន យើងគ្រប់គ្រងទឹកដី ប្រហែល ១០០០គីឡូម៉ែត្រក្រឡា នៃទឹកដីសហព័ន្ធរុស្ស៊ី។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Syrskyi ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
បន្ទាប់ពីអភិបាលស្ដីទី នៃតំបន់ Kursk លោក Alexei Smirnov បាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងទីតាំងចំនួន ២៩កន្លែង នៅក្នុងប្រតិបត្តិការវាយឆ្មក់ចូលទឹកដីរុស្ស៊ី។
លោកបន្ថែមថា កងទ័ពអ៊ុយក្រែនវាយចូលដីរុស្ស៊ី បាន ជម្រៅ ១២គីឡូម៉ែត្រ និងទទឹង ៤០គីឡូម៉ែត្រ។
ប៉ុន្តែការអះអាងរៀងៗខ្លួន របស់ភាគីរុស្ស៊ី និងអ៊ុយក្រែន មិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ៕