លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយនៅលើបណ្តាញ Telegram នាថ្ងៃពុធ(ទី១៤ ខែសីហា)ថា តំបន់ Belgorod ត្រូវប្រកាសអាសន្ន។
ដោយសារតែស្ថានភាព កាន់តែរីកធំឡើង ខណៈអាជ្ញាធរកំពុងពិចារណា លើការរុញស្ថានភាពគ្រាអាសន្ន ដល់កម្រិតសហព័ន្ធ…!។
លោក Gladkov បាននិយាយនៅក្នុងការថ្លែងតាមវីដេអូថា ស្ថានការណ៍ នៅក្នុងតំបន់ Belgorod នៅតែមានបញ្ហាប្រឈម និងតានតឹងខ្លាំង។
-ការបាញ់ផ្លោងរាល់ថ្ងៃ ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននាំឱ្យមានការបំផ្លិចបំផ្លាញលំនៅឋាន ព្រមទាំងធ្វើឲ្យរងរបួស និងស្លាប់ ក្នុងចំណោមជនស៊ីវិល..!។
លោកនិយាយថា ដូច្នេះហើយ យើងបានសម្រេចប្រកាសស្ថានភាពរដ្ឋក្នុងគ្រាអាសន្ននៅទូទាំងតំបន់ Belgorod ទាំងមូល ។
ដោយចាប់ផ្តើមពីថ្ងៃនេះ ដើម្បីផ្តល់ការការពារបន្ថែមដល់ប្រជាជន និងផ្តល់ការគាំទ្រ ដល់អ្នកទាំងឡាយដែលរងផលប៉ះពាល់។
លោក អភិបាលបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលតំបន់ នឹងអំពាវនាវទៅ គណៈកម្មការសហព័ន្ធ ដើម្បីស្នើសុំឱ្យប្រកាសស្ថានភាពរដ្ឋក្នុងគ្រាអាសន្នផងដែរ៕