(ភ្នំពេញ)៖ នៅវិមានសន្តិភាព នារសៀលទី១៥.០៨.២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បានអនុញ្ញាតឱ្យលោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU)ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
(UPU) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដែលសម្របសម្រួលប្រៃសណីយ៍ជាសកល។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការអន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។
បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងមនុស្ស ជុំវិញពិភពលោក៕