(សៀមរាប)៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកទី០៨.១២.២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។
រុនតាឯក នឹងក្លាយជាក្រុងសំខាន់មួយក្នុងខេត្តសៀមរាប។
សម្តេចធិបតី បានប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអភិវឌ្ឍន៍តំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕