ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត បានរងរបួស ។
នៅក្នុងការវាយប្រហារ ដោយកាំជ្រួចរបស់អ៊ុយក្រែន ទៅលើផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Donetsk ភាគខាងកើត នៃប្រទេសរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើង ។
ខណៈដែលមនុស្សជាច្រើន នៅខាងក្នុងផ្សារទំនើប Galaktika។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ី TASS បានរាយការណ៍ ដោយដកស្រង់ប្រភពពីការអនុវត្តច្បាប់។
ទីភ្នាក់ងារសារព័ត៌មាន បាននិយាយថា (បឋម)អ្នកស្លាប់យ៉ាងហោចណាស់២នាក់ នៅផ្សារទំនើប Galaktika។
អ៊ុយក្រែន បានធ្វើការវាយប្រហារដោយកាំជ្រួចជាច្រើនគ្រាប់ ហើយមួយគ្រាប់ បានវាយប្រហារមន្ទីរពេទ្យ ខណៈខ្លះទៀត វាយប្រហារអគារលំនៅឋានក្បែរនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅក្នុងផ្សារទំនើប ។
បន្ទាប់ពីការវាយប្រហារ តាមអាកាស ដោយសេវាសង្គ្រោះបន្ទាន់ មានការពិបាកទៅដល់មនុស្ស នៅខាងក្នុងផ្សារទំនើប ខណៈដែលការបាញ់ផ្លោងនៅតែបន្ត។
ទោះជាយ៉ាងណា ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនថា ជា “ការវាយប្រហារដោយកំសាក” និងជា “អំពើភេរវកម្មដែលបានគ្រោងទុកជាមុន៕