ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យ(ទី១៨ខែសីហា) ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់…!។
សាជីវកម្មផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល បាននិយាយថា ដំណើរទស្សនកិច្ចរបស់ Blinken ។
គឺជាលើកទី៩ ចាប់តាំងពីអ៊ីស្រាអែល បានធ្វើសង្រ្គាមនៅលើតំបន់ហ្គាហ្សានៅថ្ងៃទី៧ ខែតុលាឆ្នាំ 2023។
ក្នុងអំឡុងពេលទស្សនកិច្ច របស់គាត់ Blinken ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សាអំពីការចរចាបទឈប់បាញ់ និងកង្វល់ក្នុងតំបន់កាន់តែទូលំទូលាយ។
កិច្ចចរចាទាំងនោះ ត្រូវបានបន្តដោយការប្រកាសដោយអ្នកសម្រុះសម្រួលកាលពីថ្ងៃសុក្រថា ការចរចារយៈពេល២ថ្ងៃនៅទីក្រុងដូហា បានបញ្ចប់ ក្នុងអំឡុងពេលដែលសំណើថ្មីត្រូវបានបង្ហាញ ដល់ក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដើម្បីបង្រួមចន្លោះរវាងពួកគេ។
អ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយក្រុមតស៊ូប៉ាឡេស្ទីន ហាម៉ាស៕