អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា យ៉ាងហោចណាស់ កុមារប៉ាឡេស្ទីនចំនួន16,480 នាក់ត្រូវបានសម្លាប់..!។
នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន!។
លោក Ismail Thawabteh ដែលជាប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហ្គាហ្សាបានប្រាប់ Anadolu ថា៖ក្នុងចំណោមជនរងគ្រោះទាំងនោះ រួមមានទារក១១៥នាក់ផងដែរ។
លោកបាននិយាយថា កុមារប៉ាឡេស្ទីនចំនួន 35 នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការខ្សោះជាតិទឹក ចំពេលមានការរារាំងយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល នៅលើតំបន់នោះ។
លោកបានព្រមានថាយ៉ាងហោចណាស់កុមារ 3,500 នៅក្នុងតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងហានិភ័យ នៃការស្លាប់។
ចំពេលមានការខ្វះខាតអាហារ និងកង្វះអាហារូបត្ថម្ភ ក្រោមការរឹតបន្តឹងរបស់អ៊ីស្រាអែល លើការដឹកជញ្ជូនអាហារទៅកាន់ តំបន់ហ្គាហ្សា ។
លោក Thawabteh បាននិយាយថា កុមារនៅតំបន់ហ្គាហ្សា ជាង 17,000 នាក់បានឃ្លាតឆ្ងាយពីឪពុកម្ដាយ ដោយសារការសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។
អស់រយៈពេលជាច្រើនខែ ទីភ្នាក់ងារអន្តរជាតិ និងអង្គការសហប្រជាជាតិបានព្រមានពីផលប៉ះពាល់ផ្លូវចិត្តអវិជ្ជមានលើកុមារ ប៉ាឡេស្ទីន ដោយសារតែការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា៕