ប្រទេស ប៊ឺហ្គីណាហ្វាសូ.ម៉ាលី.និងនីហ្សេ.បានរួមគ្នាដាក់ញត្តិ ទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ(ទី២០ខែសីហា) ដើម្បីប្រឆាំងនឹងអ៊ុយក្រែន ចំពោះអំពើភេរវកម្មអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក។
ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការអត្ថាធិប្បាយថ្មីៗ របស់មន្ត្រីអ៊ុយក្រែន ដែលស្នើថា ទីក្រុង Kyiv បានវាយប្រហារ។
លើក្រុមឧទ្ទាមបំបែកខ្លួន Tuareg ដែលបណ្តាលឱ្យ មានការស្លាប់ទាហានម៉ាលី ជាច្រើននាក់ កាលពីខែមុន នៅក្នុងភូមិ Tinzawaten ភាគឦសាន ជាប់ព្រំដែនជាមួយប្រទេសអាល់ហ្សេរី…!។
នៅក្នុងលិខិតរួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី បាននិយាយថា រដ្ឋាភិបាលរបស់ពួកគេមានការភ្ញាក់ផ្អើល ចំពោះការអត្ថាធិប្បាយរបស់លោក Andriy Yusov អ្នកនាំពាក្យរបស់ចារកម្មយោធាអ៊ុយក្រែន។
ដែលទទួលស្គាល់ថា អ៊ុយក្រែន បានវាយប្រហារយ៉ាងព្រៃផ្សៃ និងឧក្រិដ្ឋកម្ម នៅថ្ងៃទី 24 និង 26 ខែកក្កដាកន្លងទៅ។
ក្នុងលិខិតនោះ បានបន្ថែមថាការកត់សម្គាល់នេះ ត្រូវបានបញ្ជាក់ដោយ Yurii Pyvovarov ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅសេណេហ្គាល់។
លោក Yusov បាននិយាយថា ពួកឧទ្ទាមបានទទួល ព័ត៌មានចាំបាច់ដែលពួកគេត្រូវការ ដើម្បីធ្វើការវាយប្រហារ ។
បន្ទាប់ពីសម្ព័ន្ធមិត្ត របស់កងទ័ពម៉ាលីនៃក្រុម Wagner របស់រុស្ស៊ីបានបញ្ជាក់ពី ការបាត់បង់ នៅក្នុងការប៉ះទង្គិចគ្នា។
លិខិតនេះបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការសមស្របប្រឆាំងនឹងសកម្មភាពវិទ្ធង្សនាទាំងនេះដែលពង្រឹងក្រុមភេរវករនៅអាហ្វ្រិក ។
ការអត្ថាធិប្បាយរបស់មន្ត្រីនេះហួសពីវិសាលភាពនៃការជ្រៀតជ្រែកពីបរទេស ដែលជាការថ្កោលទោសខ្លួនឯង។
ទោះជាយ៉ាងណា នេះគឺជាការគាំទ្រជាផ្លូវការ និងច្បាស់លាស់ដោយរដ្ឋាភិបាលអ៊ុយក្រែនចំពោះអំពើភេរវកម្មនៅអាហ្វ្រិក ជាពិសេសនៅតំបន់ Sahel។
ទង្វើទាំងនេះក៏ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋរបស់យើង ដែលជាការឈ្លានពាន និងការគាំទ្រយ៉ាងច្បាស់លាស់ចំពោះអំពើភេរវកម្មអន្តរជាតិ នៅក្នុងការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ។
គួរជម្រាបថា ប្រទេសទាំងបីដែលគ្រប់គ្រងដោយរបបយោធាបានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិក្រោមការបង្កើតរបស់ពួកគេហៅថា សហព័ន្ធរដ្ឋ Sahel ។
តំបន់ Tinzawaten ជាកន្លែងប្រយុទ្ធគ្នារវាងកងកម្លាំងបំបែកខ្លួននិងកងទ័ពម៉ាលីក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។
ប្រទេសម៉ាលី និងនីហ្សេរីយ៉ា កាលពីដើមខែនេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន ដោយលើកឡើងពីអត្ថាធិប្បាយរបស់មន្ត្រីយោធាអ៊ុយក្រែន ដែលលើកឡើងថា ក្រុងគៀវបានដើរតួក្នុងការវាយប្រហារកាលពីខែកក្កដា៕