(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស ចុះពិនិត្យសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកទី២៤ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ ក៏ដូចជាមន្ទីរអប់រំ ត្រូវធ្វើការតាមដានត្រួតពិនិត្យ ណែនាំជាប្រចាំទៅដល់សាលារៀននានា អំពីការរៀន និងបង្រៀន ដែលនេះគឺជាគន្លឹះ ក្នុងការជំរុញការអប់រំឱ្យមានប្រសិទ្ធភាពល្អថែមទៀត៕