(ស្វាយរៀង)៖ បងប្អូនអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ!។
ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។
ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..!។
តែផ្ទុយទៅវិញ កាស៊ីណូគ្មានផ្លាកយីហោ១កន្លែង សង្ស័យអត់ច្បាប់ នៅចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងកៀងគរឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់ទៀតផង!។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា កាស៊ីណូត្រង់ចំណុចខាងលើ គឺបើកលេងជាប្រចាំរាល់ថ្ងៃតែម្ដង។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែទៅប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ គ្មានផ្លាកយីហោ ត្រង់ចំណុចក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅខេត្តស្វាយរៀង ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ មកជាមួយផង.!។
ដើម្បីប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.ក្នុងកាស៊ីណូមួយនេះ។
មិនទាំងអស់ទេ ក្នុងនោះក៏មានជនជាតិវៀតណាម មួយចំនួនធំបានសម្រុកឆ្លងដែនចូលមកលេងល្បែង ក្នុងកាស៊ីណូខាងលើ..!។
តាមច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ”ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយពុំមានការត្រួតពិនិត្យនិងគ្មានលិខិតស្នាម”ប៉ាស្ព័រ”ថែមទៀត..!។
ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចនគរបាលការពារព្រំដែនគោក ប្រចាំនៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម”ទួលកន្ត្រើយ”។ បានរក្សាភាពស្ងៀមស្ងាត់”ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនលឺ”នូវរាល់សកម្មភាពខាងលើ។
បង្ករជាក្ខណៈងាយស្រួល និងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ!។
ក៏ដូចជាផ្ដល់ភាពងាយស្រួល ដល់ជនអន្តោរប្រវេសន៍វៀតណាម ដែលឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែង ក្នុងកាស៊ីណូផ្ទាល់..!។
ជាការឆ្លើយតប នៅថ្ងៃទី០៧.១២.២០២៣ លោក អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើចង់ដឹងរឿងកាស៊ីណូមួយនេះ មានច្បាប់ឬអត់..!។
សូមទាក់ទងទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទើបដឹងច្បាស់ ចំណែករូបលោក មិនពាក់ព័ន្ធនោះឡេីយ ។
លោកអធិការបន្តថាៈ បើមានពលរដ្ឋខ្មែរចូលលេងល្បែង សូមអ្នកសារព័ត៌មាន ឃាត់ពួកគាត់ផង ដើម្បីយកមកប្រគល់ឱ្យសមត្ថកិច្ចយើងខ្ញុំ..!។
បើតាមលោក អែម សុវណ្ណារិទ្ធ អ្នកញៀនល្បែង គឺពិបាកណែនាំនិងគ្រប់គ្រងណាស់ ពោលគឺនិយាយទៅពួកគាត់មិនស្ដាប់ឡើយ។
ទាក់ទិនករណីខាងលើ«ដើមរាំង»រង់ចាំការបកស្រាយពី នាយកដ្ឋានជំនាញ ក៏ដូចជាក្រសួងពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយបន្តទៀត។
យ៉ាងណាក្ដី.ពលរដ្ឋដែលមានប្ដីជាអ្នកញៀនល្បែង ដែលតែងតែទៅលេងល្បែងក្នុងកាស៊ីណូត្រង់ចំណុចខាងលើ។
សូមស្នើយ៉ាងទទូចដល់លោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង.សូមមានវិធានការទប់ស្កាត់ ចំពោះករណីមួយនេះផងទាន!។សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើកអាជីវកម្ម”កាស៊ីណូ”និងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ ។
ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង.!។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូនៅក្បែរ”ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-វៀតណាម ទួលកន្ត្រើយ ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត”សង្ស័យគ្មានច្បាប់អាជីវកម្មផងនោះ។
បែរជាបើកដំណើរការ និងកៀងគរឱ្យខ្មែរ រួមនិងជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែងយ៉ាងពេញបន្ទុក!។
មិនសមណាអាជ្ញាធរ.និងសមត្ថកិច្ច អត់បង្ក្រាបឬទប់ស្កាត់បែបនេះសោះ?! ដោយរក្សាភាពស្ងៀមស្ងាត់.ធ្វើមិនដឹងមិនលឺ។
បណ្ដាលឱ្យសកម្មភាពទាំងនេះ ប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីជាខុសច្បាប់ក៍ដោយ៕