(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ចូលរួមបរិច្ចាគ ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។
ដូចទឹកបាក់ទំនប់ បែរជាក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស ចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ..!។
ឆ្លើយតបទៅនឹងបញ្ហានេះលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការចោទប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់តែជាពាក្យបោកប្រាស់ដដែលៗតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការបង្កើតមូលនិធិនេះធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល៕