លោក Colin Gray ត្រូវជាឪពុករបស់ជនដៃដល់(ក្មេងជំទង់ម្នាក់) ដែលបានបាញ់សម្លាប់មនុស្ស៤នាក់ និងរបួស៩នាក់ នៅវិទ្យាល័យ Apalachee ខាងក្រៅទីក្រុង Atlanta សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន!។
-នេះបើយោងតាម សេចក្ដីប្រកាសរបស់ការិយាល័យស៊ើបអង្កេតហ្សកហ្ស៊ី (GBI) កាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែកញ្ញា)។
លោក Gray អាយុ 54 ឆ្នាំប្រឈមមុខ នឹងការចោទប្រកាន់ជាច្រើនផងដែរ។
មន្ត្រី GBI បាននិយាយនៅក្នុងការអាប់ដេតផ្ទាល់មួយថា ការចោទប្រកាន់នេះ ពាក់ព័ន្ធរូបគាត់ចេតនាអនុញ្ញាតឱ្យ កូនប្រុសអាយុ 14 ឆ្នាំរបស់គាត់ឈ្មោះ Colt ប្រើអាវុធក្នុងការបាញ់ប្រហារ។
ជនសង្ស័យ Colt ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធ ប្រឈមមុខនឹងការចោទប្រកាន់ចំនួនបួនពីបទឃាតកម្ម។
GBI រំពឹងថានឹងមានការចោទប្រកាន់បន្ថែម។
ការបង្ហាញខ្លួននៅតុលាការលើកដំបូងរបស់គាត់ត្រូវបានកំណត់ពេលនៅព្រឹកថ្ងៃសុក្រនៅម៉ោង 8.30 ព្រឹកម៉ោងក្នុងស្រុក (1230GMT)
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអំពាវនាវដល់សមាជិកសភាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីកាត់បន្ថយអំពើហិង្សាដោយកាំភ្លើងក្រោយការបាញ់ប្រហារ៕