ខមិន វាយប្រហាររដ្ឋាភិបាល រឿងព្រំដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

(ភ្នំពេញ)៖ ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយសម្ដេចតេជោ ស្នើឱ្យសមត្ថកិច្ចស្រាជ្រាវ ចាត់ការតាមច្បាប់! ។
នៅព្រលប់ទី០៨.០៩.២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុក«ហ៊ូ រុនអេង»ពីបទ ញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ។

-នេះបើយោងតាម ដីកាបង្គាប់ឲ្យនាំខ្លួន ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខតូច ។
ជនសង្ស័យឈ្មោះ ហ៊ូ រុនអេង ភេទ ស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជននេះត្រូវចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និង ពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងរឿងនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថា«គ្មានការលើកលែងណាមួយត្រូវបាន
ធ្វើសម្រាប់មនុស្សបែបនេះទេ។
សិទ្ធបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។
រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។
អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិនមានបទល្មើស។
សង្គមសុីវឹលឬជនបរទេសឬបិតាសិទ្ធមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ»។

មុនឈនដល់ការឃាត់ខ្លួន ជនត្រូវចោទ បានចូលខមិន ក្នុងផេកសម្ដេចតេជោ ដោយវាយប្រហាររដ្ឋាភិបាល ពាក់ព័ន្ធព្រំដែន។

ទន្ទឹមនិងនោះ នៅល្ងាចទី០៨.០៩.២០២៤ សម្ដេចតេជោ បានស្នើឱ្យ សមត្ថកិច្ចស្វែងរកអ្នក ខមិន រូបនេះ ដើម្បីចាត់ការតាមច្បាប់ដោយគ្មានការលើកលែង ។
លុះដល់យប់ទី០៨.០៩.២០២៤សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ ខាងលើតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version