សូមប្រយ័ត្ន ចំពោះខ្យល់បក់មកពីទិសឦសានក្នុងល្បឿន និងរលកសមុទ្រចាប់ពីថ្ងៃទី១០ដល់ទី១២ខែធ្នូ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ដោយថា កម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី២២-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
ខណៈរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version