ភ្នំពេញ)៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុល ដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ….!។
ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅពេលនេះ។
គឺធ្វើយ៉ាងពង្រីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅទន្លេមេគង្គមួយដែលគ្មានប្លាស្ទិក។
លោកបណ្ឌិត បានគូសបញ្ជាក់ថា៖ នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព ហើយដែលកន្លងមកកម្ពុជា បានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជំហានទី១ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ បានជោគជ័យ និងបានបន្តទៅជោគជ័យជំហានទី២ កម្ពុជាស្អាត ខ្មែរធ្វើបាន ។
ដែលឆ្ពោះទៅភាពស្អាតទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ការចុះ MoU រវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាផ្នែកមួយចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានឆ្លងដែនផងដែរ។
នេះជាការប្តេជ្ញាចិត្តដ៏ធំទូលំទូលាយមួយក្នុងវិស័យបរិស្ថាន ជារួម ។
ប៉ុន្តែយើងធ្វើការមួយជំហានម្តងៗនេះ គឺយើងធ្វើការប្រយុទ្ធប្រឆាំងលើការបំពុលប្លាស្ទិក ដែលកំពុងបំពុលដល់បរិស្ថាន នៅតាមដងទន្លេមេគង្គ តាមទីជនបទ និងតាមទីប្រជុំជននានានៅក្នុងប្រទេសទាំងពីរជាដើម៕