លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ ខែកញ្ញា)ថា ពិភពលោកគួរតែដាក់សម្ពាធបន្ថែមទៀត លើក្រុមហាម៉ាស់ ដើម្បីទទួលយកសំណើ កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី ។
បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌថ្មី។
លោក William Burns ប្រធាន CIA និងជាប្រធានអ្នកចរចារអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា សំណើបទឈប់បាញ់លម្អិតបន្ថែមទៀត នឹងត្រូវធ្វើឡើងក្នុងរយៈពេលជាច្រើនថ្ងៃ។
ក្រុមនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស់។
បានជួបជាមួយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប នៅទីក្រុងដូហា ប្រទេសកាតា ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ពួកគេក្នុងការអនុវត្តបទឈប់បាញ់ ភ្លាមៗ ជាមួយអ៊ីស្រាអែលនៅដែនដីហ្កាហ្សា ដោយផ្អែកលើសំណើកាលពីកន្លងទៅរបស់សហរដ្ឋអាមេរិក ដោយគ្មានលក្ខខណ្ឌថ្មីៗ ពីភាគីណាមួយឡើយ។
លោកបាននិយាយថា អ៊ីស្រាអែល បានទទួលយកសំណើថ្មីបំផុត ខណៈក្រុមហាម៉ាស បានបដិសេធ ហើយថែមទាំងបានសម្លាប់ចំណាប់ខ្មាំងរបស់យើងចំនួន៦នាក់ដោយឈាមត្រជាក់។ ពិភពលោកត្រូវតែទាមទារឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងរបស់យើងជាបន្ទាន់។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហាម៉ាស់ កំពុងព្យាយាមលាក់បាំងការពិតដែលថា អ៊ីស្រាអែលនៅតែបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕