ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃចន្ទ(ទី១៦ខែកញ្ញា)ថា សេវាសម្ងាត់អាមេរិក ត្រូវការជំនួយបន្ថែមទៀត!។
បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត អតីតប្រធានាធិបតី Donald Trump ជាលើកទី២។
លោក Trump គឺជាគោលដៅដែលការិយាល័យស៊ើបអង្កេត សហព័ន្ធ (FBI) បាននិយាយថា ហាក់ដូចជាការប៉ុនប៉ងធ្វើឃាត នៅក្លឹបវាយកូនហ្គោល របស់គាត់នៅ West Palm Beach រដ្ឋ Florida កាលពីថ្ងៃអាទិត្យ។
មន្ត្រីអនុវត្តច្បាប់ក្នុងរដ្ឋផ្លរីដា បានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលត្រូវបានប្រទះឃើញដោយភ្នាក់ងារសម្ងាត់អាមេរិក ។
ជាមួយនឹងកាំភ្លើងវែង AK-47 មួយដើម នៅខាងក្រៅក្លឹបវាយកូនហ្គោលរបស់លោក Trump ។
ជនសង្ស័យត្រូវបានគេស្គាល់ថា ជា Ryan Wesley Routh អាយុ 58 ឆ្នាំមកពីរដ្ឋ Hawaii កាសែត The New York Times និង Fox News បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះ។
លោក Routh បានប្រាប់កាសែត New York Times ថា លោកបានទៅប្រទេសអ៊ុយក្រែនភ្លាមៗបន្ទាប់ពីការចាប់ផ្តើម ប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ដើម្បីលើកទឹកចិត្តប្រជាជនឱ្យប្រយុទ្ធដើម្បីប្រទេស៕