ជនជាតិប៉ាឡេស្ទីន ចំនួន១៥នាក់ ក្នុងនោះ មានស្ត្រីនិងកុមារផងដែរ ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសុក្រ (ទី២០ខែកញ្ញា)។
ដោយសារអ៊ីស្រាអែល វាយប្រហារតាមអាកាស សំដៅលើភាគកណ្តាល និងភាគខាងជើង Gaza Strip។
ប្រភពវេជ្ជសាស្រ្ត បានប្រាប់ Anadolu ថាជនជាតិប៉ាឡេស្ទីន៩នាក់ មានស្ត្រីនិងកុមារ ត្រូវបានសម្លាប់។
នៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សាស្ទ្រីប។
ដោយឡែក សេវាការពារជនស៊ីវិលនៅហ្គាហ្សា បាននិយាយថា សាកសពជនជាតិប៉ាឡេស្ទីន៦នាក់ រួមទាំងកុមារ ត្រូវបានស្រង់ចេញពីផ្ទះមួយ ក្នុងទីក្រុងហ្គាហ្សា បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់!។
ប៉ុន្តែអ៊ីស្រាអែល បានបន្តការវាយលុកឥតឈប់ឈរ លើតំបន់ហ្គាហ្សា ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន..!៕