មេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ កំពុងយកភូមិចំនួន២ ក្នុងតំបន់ Kursk ត្រលប់មកវិញ..!។
ខណៈពួកគេ បន្តវាយបកមកលើ កងកម្លាំងអ៊ុយក្រែន រាប់ពាន់នាក់ ដែលសម្រុកចូលតំបន់ព្រំដែនរបស់ខ្លួន កាលពីខែមុន។
លោក Apti Alaudinov មេបញ្ជាការកងកម្លាំងពិសេស Akhmat របស់សាធារណរដ្ឋឆេឆេនី និងជាអនុប្រធាននាយកដ្ឋាននយោបាយយោធា នៃក្រសួងការពារជាតិរុស្ស៊ី បានលើឡើងថា រុស្ស៊ី ដណ្តើមបានមកវិញនូវភូមិ Nikolayevo-Darino និងភូមិ Darino។
ភូមិនេះស្ថិតនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីសមរភូមិចាស់ ដែលអ៊ុយក្រែនចាប់យកបាន។
ការដណ្តើមបានមកវិញនេះ នឹងផ្តល់ឱ្យកងកម្លាំងរុស្ស៊ី នូវទីតាំងមួយ ដើម្បីវាយប្រហារចូលទៅភូមិ Sverdlikovo ។
ដែលកងកម្លាំងអ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ជាមជ្ឈមណ្ឌលដឹកជញ្ជូន។
តាមក្រសួងការពារជាតិរុស្ស៊ី អ៊ុយក្រែន ព្យាយាមវាយលុកតាមព្រំដែនរបស់ខ្លួន នៅកន្លែងផ្សេងទៀតឆ្ពោះទៅភាគខាងកើតរុស្ស៊ី ក្នុងគោលបំណងបង្វែរកម្លាំង ចេញពីការវាយបកដ៏ខ្លាំងក្លានេះ..!។
គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃទី៦ ខែសីហា បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីរុស្ស៊ី ។
ខណៈដែលវាជាការវាយលុកដោយកងកម្លាំងបរទេស មិនធ្លាប់មានគិតចាប់តាំងពីសង្រ្គាម លោកលើកទី ២មក៕