ការវាយប្រហារ របស់អ៊ីស្រាអែល មកលើសាលារៀន ដែលផ្តល់ជម្រកដល់ជនជម្លៀសខ្លួន នៅភាគខាងត្បូងទីក្រុងហ្គាហ្សា កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ២២នាក់។
ក្រសួងសុខាភិបាលហ្គាហ្សា និយាយថា ភាគច្រើននៃអ្នកស្លាប់ គឺជាស្រ្តី និងកុមារ ។
ការិយាល័យសារព័ត៌មាន រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា កុមារ១៣នាក់ រួមទាំងទារកអាយុ ៣ខែ និងស្រ្តី៦នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារ មន្ទីរមេបញ្ជាការក្រុមហាម៉ាស់។
ដែលបង្កប់ខ្លួននៅក្នុងបរិវេនសាលារៀន ហើយនិងបានធ្វើការចោទប្រកាន់ជាថ្មីម្តងទៀតថា ក្រុមហាម៉ាស់ ។
ប្រើប្រាស់ទីតាំងស៊ីវិល ក្នុងគោលបំណងយោធា ដែលការចោទប្រកាន់នេះ ត្រូវបានក្រុមហាម៉ាស់ ច្រានចោលទាំងស្រុង ។
ដោយឡែក ការទាមទាររបស់អ៊ីស្រាអែល ឲ្យបន្តគ្រប់គ្រងបន្ទាត់ព្រំដែនភាគខាងត្បូងរវាងទីក្រុង Rafah និងអេហ្ស៊ីប ។
បានក្លាយជាចំណុចខ្ទាស់ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំអន្តរជាតិ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ក្រុមហាម៉ាស់ និយាយថា ពួកគេផ្តោតលើតែកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងដកកងម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាប៉ុណ្ណោះ។
ខណៈដែលអ៊ីស្រាអែល និយាយថា សង្រ្គាមអាចបញ្ចប់ទៅបាន ពេលណាដែលក្រុមហាម៉ាស់ត្រូវបានកម្ចាត់អស់ទាំងស្រុង៕