ចិន​ បាញ់​សាកល្បង​ មី​ស៊ី​ល​អន្តរទ្វីប ចំនួន១គ្រាប់​ ចូល​សមុទ្រ​ប៉ាស៊ីហ្វិក!

ប្រទេសចិន បានបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប១គ្រាប់ ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃពុធ(ទី២៥ខែកញ្ញា) ដោយធ្វើឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់។

ខណៈភាពតានតឹង កំពុងកើតមានរវាងកោះតៃវ៉ាន់ និងចិន ក៏ដូចជាអាមេរិក។

ក្រសួងការពារជាតិចិន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា កងកម្លាំងរ៉ុក្កែត នៃយោធាចិនបានបាញ់មីស៊ីល ICBM​ មួយគ្រាប់។
ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិតឆ្ពោះទៅកាន់ដែនទឹក ដែលមិនស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសណាមួយ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅវេលាម៉ោង ៨៖៤៤នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ដោយមីស៊ីលនេះបានធ្លាក់ចំគោលដៅដែលត្រូវបានកំណត់។

ក្រសួងបន្ថែមទៀតថា ការធ្វើតេស្ដនេះធ្វើឡើងតាមទម្លាប់ធម្មតា នៃការផែនការហឹ្វកហ្វឺនប្រចាំឆ្នាំ។
ហើយអនុលោមតាមច្បាប់អន្តរជាតិដោយមិនមានគោលដៅលើប្រទេសណាមួយទេ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៣ ក្រសួងការពារជាតិអាមេរិក បានអះអាងថាចិនបាន និងកំពុងអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងល្បឿនមួយលឿនជាងការរំពឹងទុករបស់សហរដ្ឋអាមេរិក ទៅទៀត។
តាមក្រសួងការពារជាតិអាមេរិក គិតត្រឹមឆ្នាំ២០២៣ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ឱ្យធ្វើប្រតិបត្តិការជាង ៥០០គ្រាប់ ហើយមានផែនការបង្កើនការផលិតរហូតដល់ ១០០០គ្រាប់ នៅឆ្នាំ២០៣០៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version