ប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រ ជូននិស្សិតចំនួន៣.៥៣០នាក់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន៣.៥៣០នាក់..!។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អរគុណ ដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាល័យនានា ។
ដែលបានផ្ដល់ឱកាសល្អឱ្យនិស្សិតបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានបញ្ចប់នៅថ្ងៃនេះ ខណៈឱកាសនេះ អាចទទួលបានដោយសារតែកត្តាសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គម។

សម្តេចធិបតី ថ្លែងថា ពីមុនយើងរកតែគ្រូបង្រៀនក៏លំបាក ប៉ុន្ដែពេលនេះ យើងមានធនធានគ្រូ និងនិស្សិតដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំធ្វើកំណែទម្រង់វិស័យអប់រំកម្ពុជា ឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ជាពិសេសការកែសម្រួលគោលនយោបាយថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា និងគោលនយោបាយបច្ចេកវិទ្យាឌីជីថល។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាលជាច្រើនអាណត្តិមក ហើយបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទី១ ដែលបានធ្វើការវិនិយោគជាច្រើនក្នុងការអភិវឌ្ឍធនធានគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសយើងចប់សង្គ្រាមហើយ អ្វីដែលយើងត្រូវធ្វើពេលនេះ គឺរួមគ្នាខិតខំកសាងប្រទេសជាតិ និងកសាងធនធានមនុស្សយើងឱ្យមានគុណភាព។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ ការវិនិយោគជាមួយវិស័យធនធានមនុស្សនេះហើយ ដែលអាចឱ្យប្រជាពលរដ្ឋអាចរស់ដោយខ្លួនឯងបាន។
នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិក៏មានការរីកចម្រើនដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចំណេះដឹង សមត្ថភាពអាចជួយឱ្យមនុស្សអាចមានសមត្ថភាព កំណត់ឯករាជ្យភាពលើដំណើរជីវិតរបស់ខ្លួនឱ្យមានការរីកចម្រើនទៅមុខបាន។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ពេលមានហេតុការណ៍អ្វីមួយកើតឡើងទ្រព្យសម្បត្តិផ្សេងៗអាចបាត់បង់ ។
ប៉ុន្ដែចំណេះ,ជំនាញដែលយើងមានជាប់នៅក្នុងខ្លួនគឺមិនបាត់បង់ទេ។

នៅពេលយើងមានចំណេះជំនាញច្បាស់លាស់ក្រោយពេលគ្រោះមហន្តរាយ ឬហេតុការណ៍អ្វីនោះ បញ្ចប់យើងអាចយកវាមកកសាងជីវិត ឬប្រទេសជាតិឡើងវិញបាន។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីនៅពេលយើងមានធនធានមនុស្សអាចឱ្យយើងមានភាពបត់បែន និងចាប់យកឱកាសថ្មីៗ ដូច្នេះមូលដ្ឋានធនធានមនុស្សនេះគឺសំខាន់ណាស់ដើម្បីឱ្យប្រទេសកម្ពុជាអាចមានភាពធន់ និងភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ នៅលើពិភពលោក។

សម្តេចធិបតី បានកោតសរសើរដល់ក្រសួងមុខងារសាធារណៈចំពោះការរឹតបន្តឹងការប្រឡងក្របខណ្ឌមន្រ្ដីរាជការនាដើមអាណត្តិទី៧នេះ។
សម្ដេច ជំរុញឱ្យបន្តអនុវត្តការរឹតបន្ដឹងការប្រលងបែបនេះបន្តទៀត ដើម្បីជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារនៅតាមក្រសួងស្ថាប័ននានា។

សម្តេចធិបតី ណែនាំឱ្យធ្វើការពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ ខណៈបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងច្រើន និងជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ សម្ដេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ។
ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

សម្ដេចធិបតី ស្នើជាថ្មីថា ស្ថាប័នអយ្យការ ស្ថាប័នតុលាការទូទាំងប្រទេស សូមពន្លឿនការអនុវត្តច្បាប់ ឲ្យបានរឹងមាំចំពោះជនល្មើស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ។

សម្តេចធិបតី ខ្ញុំមិនល្អឥតខ្ចោះទេ ហើយការងារក៏ខ្ញុំមិនអាចបំពេញអស់ដែរ ខ្ញុំក៏តែងតែត្រូវមាត់មេដែរ ដូច្នេះយើងត្រូវខិតខំកែលម្អ និងពង្រឹងសមត្ថភាពជានិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA។
ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ គឺការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលមកដល់ពេលនេះ បានចូលរួមជាង ៧០ម៉ឺននាក់ ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលគិតជាថវិកាបានជាង ២១ លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version