កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ ខែកញ្ញា) បាននិយាយថា ខ្លួនបានស្ទាក់បំផ្លាញមីស៊ីល១គ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន ។
ខណៈអ៊ីស្រាអែល កំពុងបន្តវាយប្រហារតាមផ្លូវអាកាស លើក្រុមហេសបូឡា ក្នុងប្រទេសលីបង់។
-នេះបើ តាមការសារព័ត៌មាន AFP។
នៅក្នុងសារមួយបង្ហោះលើ Telegram កងកម្លាំងការពារអ៊ីស្រាអែល (IDF)ឱ្យដឹងទៀតថាស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើននៃភាគកណ្ដាលអ៊ីស្រាអែល ដោយសារតែមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន។
IDF បានគូសបញ្ជាក់ដូច្នេះថា មីស៊ីលដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់បំផ្លាញ ដោយជោគជ័យដោយប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow រីឯស៊ីរ៉ែនប្រកាសអាសន្ន និងការផ្ទុះបានបន្លឺសំឡែង ក្រោយការបាញ់ស្ទាក់បំផ្លាញមីស៊ីលនេះ។
គួរបញ្ជាក់ថា មុនការអះអាងរបស់អ៉ីស្រាអែល មេដឹកនាំក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន។
លោក Abdul Malik al-Huthi បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ នឹងមិនស្ទាក់ស្ទើរឡើយ ដើម្បីគាំទ្រលីបង់ និងហេសបូឡា៕