ក្រសួងការបរទេសស៊ីរី បាននិយាយថា ជនភៀសខ្លួនស៊ីរីចំនួន២៣នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា) ដោយសារអ៊ីស្រាអែល វាយប្រហារតាមអាកាស លើតំបន់ Younine នៅប្រទេសលីបង់…!។
ក្រសួងការបរទេសស៊ីរី និយាយថា ការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
មុនពេលកងកម្លាំងអ៊ីស្រាអែលវាយប្រហារ នៅព្រំដែនឆ្លងកាត់តំបន់ Matrabah រវាងប្រទេសលីបង់ និងស៊ីរី ។
ដោយបានធ្វើឱ្យជនភៀសខ្លួនច្រើននាក់រងរបួស ខណៈកំពុងភៀសខ្លួនចេញពីអំពើហិង្សា។
សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានដាក់គោល ដៅលើជនស៊ីវិលស្លូតត្រង់ដោយចេតនា រួមទាំងជនភៀសខ្លួនដែលកំពុងស្វែងរកទីសុវត្ថិភាព។
សេចក្តីថ្លែងការណ៍ បានថ្កោលទោស ការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែល ចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្ស ។
ដោយនិយាយថា សកម្មភាពរបស់អ៊ីស្រាអែល បង្ហាញពីការព្រងើយកន្តើយជាយូរមករបស់ខ្លួន ចំពោះជីវិតមនុស្ស។
ក្រសួង ជំរុញសហគមន៍អន្តរជាតិឱ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះការរំលោភច្បាប់អន្តរជាតិដដែលៗរបស់ខ្លួន៕