Breaking៖ អង្គការណាតូ ព្រមានថារុស្ស៊ីនៅតែជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអឺរ៉ុប!

កាលពីថ្ងៃទី13 ខែតុលា ឆ្នាំ2025 អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានថា ប្រទេសរុស្ស៊ីនៅតែជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអឺរ៉ុប ទោះបីជាជួបការលំបាកក្នុងសមរភូមិអ៊ុយក្រែនក៏ដោយ។ លោកបានអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្កើនការរារាំង ការត្រៀមប្រយុទ្ធ និងភាពរួបរួមជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងអាកប្បកិរិយារបស់ទីក្រុងម៉ូស្គូ។
ប្រភពពីសារព័ត៌មានAnadolu។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី 71 របស់សភា NATO នៅទីក្រុង Ljubljana ប្រទេសស្លូវេនី លោក Rutte បាននិយាយថាយើងមិនគួរមើលស្រាលការគំរាមកំហែងពីរុស្សីនោះទេ ប៉ុន្តែយើងក៏មិនគួរវាយតម្លៃលើសសមត្ថភាពរបស់ពួកគេ ទៀតផង។ រុស្ស៊ីប្រហែលជាមិនខ្លាំងដូចដែលខ្លួនបង្ហាញ ប៉ុន្តែវានៅតែគ្រោះថ្នាក់យ៉ាងខ្លាំង។ ដូច្នេះហើយ យើងត្រូវ ធានាថា អង្គការណាតូត្រៀមខ្លួនរួចរាល់ជានិច្ច។

លោកបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងពង្រីកប្រតិបត្តិការប្រឆាំង សម្ព័ន្ធមិត្តតាមបណ្តាញអ៊ីនធឺណិត ការបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសកម្មភាពចារកម្ម នៅទូទាំងទ្វីបអឺរ៉ុប។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលរុស្ស៊ីមិនទាន់ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការណាតូ ទេ។ ទោះយ៉ាងណា មន្ត្រីរុស្ស៊ីបានបដិសេធចោទប្រកាន់ ជាបន្តបន្ទាប់អំពីចេតនាឈ្លានពាន ដោយថា ការពង្រីកអង្គការ ណាតូទៅទិសខាងកើត និងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន គឺជាការគំរាមកំហែងផ្ទាល់ទៅលើសន្តិសុខជាតិនៃរុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version