Update៖ បញ្ចប់មុខតំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល!

(ភ្នំពេញ)៖ នៅទីបំផុត!សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល-នេះបើតាម អនុក្រឹត្យចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

-ការបញ្ចប់មុខតំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម នៅពេលនេះ..!។
បន្ទាប់ពីលោក កន សុខកាយ បានផ្ញើសារទៅកាន់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធខ្លួនចាញ់បោកអ្នកឧកញ៉ា លី សាម៉េត ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងពឹងអ្នកឧកញ៉ា លី សាម៉េត ឱ្យរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ តែត្រូវបរាជ័យ…។

-សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា”ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់
លោកលី សាម៉េត(ហៅគ្រូមា)។
លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរ
បោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំ
ទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។

ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឲ្យខ្ញុំ តែពេល សុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េតប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ
និងប្រគល់ទទួលប្រាក់នៅស្នងការ
នគរបាលក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅ
លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។

ថ្ងៃនេះខ្ញុំទទួលវីដេអូ ពីលោក
កន សុខកាយ ថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារ ដើម្បីរត់ការបាន
តំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងមុខតំណែង ជារដ្ឋមន្ត្រី៦ឆ្នាំជា
នាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមាន
ព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខា
តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺន
នាក់ ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។
ផ្ទុយទៅវិញមន្ត្រីមួយចំនួន
ទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។
ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ក្រោមរូបភាព យកឈ្មោះខ្ញុំទៅប្រើ។
ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀប
ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងខ្ញុំ
សូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកា
ការពារទ្រព្យសម្បត្តិ លី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត ។
២.អ្នកចាញ់បោក លី សាម៉េតទាំងអស់ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួល លើរឿងដែលអាច សម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើល
លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version