(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម បានទទួលមរណភាព នៅវេលាម៉ោង៦:០០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យសាន់រ៉ាយ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានវ័យ៦៥ឆ្នាំ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលមរណៈភាព ដោយរោគគាពាធ។
លោក សែម សុវណ្ណនី បានដើរតួរយ៉ាងសំខាន់ លើការបញ្ជូនកងទ័ពមួយខៀវកម្ពុជា ទៅក្នុងបេសកម្មរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សពលោក សែម សុវណ្ណនី ត្រូវតម្គល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក នៅសង្កាត់ទួលស្វាយព្រៃ…!។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី៕