ប្រភពវេជ្ជសាស្ត្រ និងសាក្សីបាននិយាយថាជនជាតិប៉ាឡេស្ទីន១០ នាក់ ក្នុងនោះរួមមានស្ត្រីនិងកុមារត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួស កាលពីនៅព្រឹកថ្ងៃសុក្រ(ទី១១ខែតុលា) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប..!។
ប្រភពវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah បានបញ្ជាក់ប្រាប់ Anadolu ថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ និងមនុស្សផ្សេងទៀតរួមទាំងកុមារបានរងរបួស។
បន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នងនៅកណ្តាលតំបន់ហ្គាហ្សា។
គ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា នៅក្នុងការវាយប្រហារមួយផ្សេងទៀតនៅ Deir al-Balah យុវជនម្នាក់ និងកុមារម្នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួស។
បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើផ្ទះរបស់គ្រួសារ Baraka ។
យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា នៅក្នុងជំរុំជនភៀសខ្លួន Maghazi ផងដែរនៅកណ្តាលហ្គាហ្សា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារការប្រមូលផ្តុំជនស៊ីវិលដោយសម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់ និងរបួសពីរនាក់ទៀត។
សេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យ Al-Awda បាននិយាយថា ជនជាតិប៉ាឡេស្ទីនបួននាក់ក៏បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ។
ប្រភពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យបាទីស្ទ បានរាយការណ៍ថានៅតំបន់ហ្គាហ្សាភាគខាងជើងភាគខាងជើង ជនជាតិប៉ាឡេស្ទីនម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើផ្ទះមួយនៅក្នុងសង្កាត់ Safatwi ។
កាំភ្លើងធំរបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើតំបន់ភាគឦសាននៃជំរំជនភៀសខ្លួន Bureij និង Nuseirat ។
ខណៈពេលដែលកងកម្លាំងទ័ពជើងទឹកបានបើកការបាញ់ប្រហារ និងបាញ់ផ្លោងនៅសមុទ្រក្បែរ Nuseirat ។
នៅទីក្រុង Maghazi កងកម្លាំងអ៊ីស្រាអែលបានរុះរើផ្ទះជាច្រើនខ្នង បណ្តាលឱ្យមានផ្សែងហុយហុយឡើងលើមេឃ។
ការវាយកម្ទេចស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ថានៅខាងលិចជំរំ Jabalia។
អស់រយៈពេលប្រាំមួយថ្ងៃកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកលើដីរបស់ខ្លួននៅ Jabalia ក៏ដូចជាទីក្រុង Beit Lahia និង Beit Hanoun នៅភាគខាងជើង Gaza ដោយបានធ្វើការឡោមព័ទ្ធទាំងស្រុង។
អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៤២.០០០នាក់ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕