កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)ថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar នៅក្នុងប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើ X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោក Avichae Adree បានបញ្ជាក់ពីការសម្លាប់លោក Yahya Sinwar នៅហ្គាហ្សា។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz ក៏បានបញ្ជាក់អំពីការសម្លាប់នេះដែរ។
យោធា បាន ទទួល ស្គាល់ ថា មិន មាន សញ្ញា នៃ វត្តមាន ចំណាប់ខ្មាំង នៅ ក្នុង តំបន់ ដែល Sinwar ត្រូវ បាន គេ សម្លាប់ នោះ ទេ។ខែកក្កដា នេះអ៊ីស្រាអែល ក៏ ត្រូវ បាន ស្តីបន្ទោស ផងដែរ ចំពោះ ការ សម្លាប់ ប្រមុខ នយោបាយ ហាម៉ាស Ismail Haniyeh៕