(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី២១ តែតុលា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍២ធំៗ បានកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប។
ប្រសិនបើអត់បានមកខេត្តសៀមរាបក្រែងស្តាយក្រោយណា ទាំងភ្ញៀវជាតិអន្តរជាតិ !
-ចាប់ពីថ្ងៃទី២៦-២៧ ខែតុលាឆ្នាំ២០២៤ នឹងមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន។
-ចាប់ពីថ្ងៃទី២៩-៣០ ខែតុលានេះ នឹងមានព្រឹត្តិការណ៍ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ ស្នាមញញឹមនៃកម្ពុជា។
ដោយឡែកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជាលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យរំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រុមអ្នកសិល្បៈល្បីៗជាង៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ ។
ឥឡូវសូមមកស្តាប់ការរៀបរាប់ពី កញ្ញាប៊ី សុធារី – Sotheary Bee ថា៖នឹងមានអ្វីកាន់តែពិសេសកើតមាននៅក្នុងព្រឹត្តិការណ៍នោះខ្លះ ?
សូមជម្រាបជូនសាធារណជនអំពីបច្ចុប្បន្នភាពថាព្រឹត្តិការណ៍ ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ ស្នាមញញឹមនៃកម្ពុជាគឺមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ចូលរួមទស្សនាកម្សាន្តដោយសេរី-កម្ពុជាមាតុភូមិខ្ញុំជាបេះដូងខ្ញុំ-ស្នាមញញឹមនៃកម្ពុជា-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ -សមាគមសិល្បករខ្មែរ-យុវជនវប្បធម៌៕