យោធាកោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីយប់(ទី២៤ តុលា) នៅលើកោះ ផឹងហ៊ូ (Penghu)។ ខណៈភាពតានតឹងទូទាំងច្រកសមុទ្រតៃវ៉ាន់ កាន់តែក្ដៅគគុក ពីសំណាក់ប្រទេសចិន។
កោះ Penghu គឺជាទីតាំងរបស់កងទ័ពជើងទឹក និងមូលដ្ឋានទ័ពអាកាសដ៏សំខាន់ ដែលយន្តហោះចម្បាំងរបស់កងកម្លាំងទ័ពអាកាសតៃវ៉ាន់ ឧស្សាហ៍ ឃ្លាំមើលយន្តហោះយោធា និងនាវាចម្បាំងរបស់ទីក្រុងប៉េកាំង ដែល ប្រតិបត្តិការជុំវិញកោះស្វ័យគ្រប់គ្រងមួយនេះ។
តៃវ៉ាន់ធ្វើសមយុទ្ធនៅពេលនេះគឺជាផ្នែកមួយនៃសមយុទ្ធ ឈិនជាំង (Chen Chiang) ប្រចាំឆ្នាំ ដែលធ្វើឡើងបន្ទាប់ពីប្រទេសចិន កាលពីដើមសប្តាហ៍នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជុំវិញកោះ នីវសាន (Niushan) ក្នុងខេត្ត ហ្វ៊ូជាន (Fujian) ដែលស្ថិតនៅភាគខាងត្បូងនៃប្រជុំកោះ ម៉ាត់ស៊ូ (Matsu) ដែលតៃវ៉ាន់គ្រប់គ្រង៕