(ព្រៃវែង)៖ ពលរដ្ឋខ្មែរចំនួន២គ្រួសារ កំពុងដង្ហើយរកយុត្តិធម៌ ខណៈជនជាតិវៀតណាម ចំនួន៣គ្រួសារ មកតាំងទីលំនៅនិងស្នាក់នៅលើក្បាលដីរបស់ពួកគាត់ ដោយពុំមានលិខិតអនុញ្ញាត ហើយបច្ចុប្បន្ន ជនជាតិវៀតណាមទាំងនោះ បានសាងសង់ផ្ទះរឹងមាំនិងធ្វើរបងថ្ម ព័ទ្ធជុំវិញទៀតផង…!។
បណ្ដាលឱ្យម្ចាស់កម្មសិទ្ធិ លែងមានផ្លូវចូលដី និងលែងមានប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រព.ផលដំណាំដូចមុនៗ..!។
-ករណីនេះជនជាតិវៀតណាមបានទទួលស្គាល់ថា ខ្លួនពិតជាបានស្នាក់នៅលើក្បាលដីរបស់គេប្រាកដមែន.!
ដោយថា ប្រសិនបើរដ្ឋត្រូវការពេលណា នឹងរុះរើចេញភ្លាម…!។
សូមជម្រាបថា ដីទំនាស់ខាងលើមានចំនួន២ប្លង់៖
-ទី១៖ មានក្បាលដីលេខ១០១៩ ទំហំ៦.០៧៥ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់ឈ្មោះ ហយ ហ៊ាប និងប្រពន្ធឈ្មោះ សំ ពៅ..!។
-២៖ ក្បាលដីលេខ១០១៨ ទំហំ២.៧៨៧ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់ឈ្មោះ សំ សុខា និងប្រពន្ធឈ្មោះ ឈិន សេងធីម…!។
ដីទាំង២(ប្លង់)នេះ មានទីតាំងនៅខាងកើតទន្លេស្ទឹងស្លូត ជាប់និងមាត់ទន្លេតែម្ដង ត្រង់ចំណុចទួលដើមគរ ស្ថិតនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
-ជុំវិញរឿងរ៉ាវមួយនេះលោក សំ សុខា ម្ចាស់ក្បាលដីលេខ១០១៨ និងលោក ហយ កុសល ម្ចាស់ក្បាលដីលេខ១០១៩បានថ្លែងប្រាប់(ដើមរាំង) នៅថ្ងៃទី២៥.១០.២០២៤ថា ពួកខ្លួនពិតជាអស់សង្ឃឹមខ្លាំងណាស់.!។
ដោយសារតែជនជាតិវៀតណាម ចំនួន៣គ្រួសារ មកតាំងទីលំនៅ រំលោភយកក្បាលដីរបស់ពួកខ្លួន ដេញមិនចេញសោះ.!។
ក្នុងនោះពួកគាត់បានប្ដឹងតវ៉ាតាំងពីភូមិ.ឃុំ.ស្រុក.ដល់តុលាការទៀតផង នៅតែគ្មានដំណោះស្រាយ និងគ្មានប្រសិទ្ធភាព គឺបានត្រឹមសួរនាំធ្វើកំណត់ហេតុ រួចក៏ស្ងាត់សូន្យ…!។
បណ្ដាលឱ្យ ជនជាតិវៀតណាមទាំងនោះ បានដៃកាន់តែខ្លាំងឡើងៗ មិនខ្លាចច្បាប់ទម្លាប់អ្វីទាំងអស់…!។
ដោយបន្ត ស្នាក់នៅរំលោភលើក្បាលដីរបស់ពួកខ្លួន រួចសង់ផ្ទះនិងធ្វើរបងថ្មបិទផ្លូវទឹក និងបិទផ្លូវចេញចូលដីថែមទៀតផង ខណៈពួកខ្លួនទៅហាមឃាត់ គេមិនស្ដាប់នោះទេ…!។
ពលរដ្ឋបន្តថា ដីខាងលើជាកម្មសិទ្ធិ
ស្របច្បាប់របស់ពួកគាត់ ដោយមាន(ប្លង់)ព្រំប្រទល់ច្បាស់លាស់ ពោលគឺក្បាលដីខាងលិចទល់និងទន្លេស្ទឹងស្លូត! ពុំមានដីបុគ្គលណា នៅខាងលិចដីខ្លួនឡើយ..។
-ផ្ទុយទៅវិញ បែរជាជនជាតិវៀតណាម មកតាំងទីលំនៅ រំលោភយកក្បាលដីពួកខ្លួន រហូតបង្កជាទំនាស់រ៉ាំរ៉ៃ.ដោះស្រាយមិនចេញ..!។
និយាយរួមទៅ បច្ចុប្បន្ន ក្បាលដីរបស់ពួកគាត់ គឺបាំងផ្ទះជនជាតិវៀតណាមទាំងស្រុង មិនដល់ទន្លេ.ដូចគំនូស(ប្លង់)នោះឡើយ…។
បើតាមម្ចាស់ដី ដំបូងឡើយជនជាតិវៀតណាម មកតាំងទីលំនៅបណ្ដោះអាសន្ន ដោយធ្វើខ្ទមតូចប៉ុណ្ណោះ ពុំមែនជាផ្ទះ ហើយក៏ មិនរាំងស្ទះដល់ប្រព័ន្ធបង្ហូរទឹក និងគ្មានការបិទផ្លូវចេញចូលអ្វីដែរ….!។
ប៉ុន្តែពេលរស់នៅយូរៗទៅ ស្រាប់តែជនជាតិវៀតណាម ពង្រីកការកាន់កាប់ដីនិងផ្ទះ ដោយសង់ផ្ទះស្នាក់នៅយ៉ាងមាំទាំ ធ្វើរបងបិទលែងមានផ្លូវទឹក និងលែងមានផ្លូវសម្រាប់ចេញចូល.។
ខណៈដែលដីទំនាស់ខាងលើ ជាប្រភេទដីកសិកម្ម ដោយខ្លួនជាម្ចាស់កម្មសិទ្ធិ នៅភូមិផ្សេង យូរៗមកមើលដីម្ដង…!។
ជាហេតុនាំឱ្យជនជាតិវៀតណាម ចំនួន៣គ្រួសារនោះ ឆ្លៀតឱកាសពង្រីកការកាន់កាប់ដីម្ដងបន្តិចៗ រហូតក្លាយទៅជាសំណង់ផ្ទះ និងរបងថ្មរឹងមាំ.ដេញមិនចេញ…។
-ឆ្លើយតបនិងការចោទប្រកាន់នេះដែរ ជនជាតិវៀតណាមបានថ្លែងប្រាប់(ដើមរាំង)ថា ខ្លួនពិតជាបានស្នាក់នៅលើក្បាលដីរបស់គេប្រាកដមែន.!។
-ចំពោះសំនួរថា តើការស្នាក់នៅនេះ មានប្លង់ឬឯកសារអ្វីទេ..?។
-ត្រង់ចំណុចនេះ គាត់បានឆ្លើយថា ខ្ញុំនិងក្រុមគ្រួសារ រស់នៅលើដីនេះយូរហើយ.ដោយពុំមានឯកសារទិញលក់ឬ(ប្លង់)នោះទេ…!។
ជនជាតិវៀតណាម បញ្ជាក់ថា បើរដ្ឋត្រូវការពេលណា ខ្លួននឹងរុះរើចេញភ្លាមដោយមិនប្រកែកអ្វីឡើយ…!។
-រីឯលោក អ៊ុន ប្រុស មេភូមិក្រាំងក្អុកបានថ្លែងថា ជនជាតិវៀតណាម ចំនួន៣គ្រួសារនោះ ពិតជាបានកាន់កាប់និងរំលោភយកក្បាលដី របស់គេប្រាកដមែន…!។
លោកមេភូមិបន្តថា ដើមចមដំបូង នៅឆ្នាំ១៩៩១ ជនជាតិវៀតណាម បានមកសង់ខ្ទមតូច ដើម្បីស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។
ដោយពេលនោះជនជាតិវៀតណាម ពុំបានធ្វើរបង បិទផ្លូវឬសង់ផ្ទះអ្វីឡើយ.ស្របពេលដែលម្ចាស់កម្មសិទ្ធិ នៅភូមិផ្សេង យូរៗមកមើលម្ដង…!។
ធ្វើឱ្យជនជាតិវៀតណាម មានឱកាសពង្រីកការកាន់កាប់ដី និងបង្កើនក្រុមគ្រួសារបងប្អូន ដោយសាងសង់ផ្ទះនិងធ្វើរបងថ្ម.ជាបណ្ដើរៗ។
លោក អ៊ុន ប្រុស បញ្ជាក់ទៀតថា ខណៈពេលជនជាតិវៀតណាម កំពុងសង់ផ្ទះនិងរបងនោះ គឺម្ចាស់ដីក៏ដូចជារូបលោក បានហាមឃាត់ដែរ ប៉ុន្តែគេមិនស្ដាប់នោះឡើយ ពោលគឺកាន់តែឃាត់ ជនជាតិវៀតណាម កាន់តែសាងសង់យ៉ាងគឃ្លើន…!។
-លោក ច័ន្ទ ឈុំ មេឃុំកំពង់សឹងបានថ្លែងប្រាប់(ដើមរាំង)នៅព្រឹកទី២៦.១០.២០២៤ថា ទំនាស់មួយនេះ ពលរដ្ឋបានប្ដឹងទៅតុលាការ ដោយពុំបានប្ដឹងមកសាលាឃុំនោះទេ.!។
បើតាមលោកមេឃុំ នៅព្រឹកទី២៦ខែតុលានេះ គណៈកម្មការស្រុកបានចុះពិនិត្យសួរនាំ ទីតាំងដីទំនាស់ជាក់ស្ដែង។
-ចំណែកលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេចមិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទរបស់លោកខលមិនចូល.!។
-យ៉ាងណាក៏ដោយតាមរយៈសារព័ត៌មាន(ដើមរាំង) ពលរដ្ឋរងគ្រោះ សូមស្នើយ៉ាងទទូចដល់ឯកឧត្តម ហង់ ស៊ីថាប្រធានសាលាដំបូងខេត្តព្រៃវែង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការ បណ្ដេញជនជាតិវៀតណាមខាងលើ ចេញពីក្បាលដីរបស់ពួកគាត់ ដោយក្ដីអនុគ្រោះ៕