Breaking៖ RSF វាយប្រហារលើជនស៊ីវិលនៅទីក្រុងEl Fasherរបស់ប្រទេសស៊ូដង់!

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលា យ៉ាងហោចណាស់មានជនស៊ីវិលប្រាំនាក់ត្រូវបានសម្លាប់ និងជាង ១០ នាក់ផ្សេងទៀតរងរបួស នៅពេលដែលដ្រូនរបស់ស៊ូដង់ (RSF) បានវាយប្រហារការជួបជុំជនស៊ីវិលមួយនៅទីក្រុងEl Fasher នៃរដ្ឋ North Darfur។

ប្រភពពីសារព័ត៌មានAnadolu Agency។

ការស្លាប់ និងរបួសបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែត្រូវបានប្រកាសនៅថ្ងៃសុក្រ។
ប្រភពព័ត៌មានក្នុងស្រុកបានប្រាប់សារព័ត៌មាន Sudan Tribune ថាដ្រូនអត្តឃាតដែលជាកម្មសិទ្ធិរបស់ RSF បានផ្ទុះនៅក្នុងផ្សារកណ្តាលទីក្រុង ដោយបានសម្លាប់មនុស្សប្រាំនាក់ និងរបួស១០នាក់ផ្សេងទៀត។

ដោយឡែកពីគ្នា សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ Sudan News កាលពីថ្ងៃសុក្រថា ការការពារដែនអាកាសរបស់កងទ័ពស៊ូដង់បានស្ទាក់ចាប់ដ្រូនដែលបាញ់ដោយ RSF ដែលហោះពីលើអាកាសយានដ្ឋានអន្តរជាតិ Khartoum ដែលជាថ្ងៃទីបួនជាប់ៗគ្នានៃការវាយប្រហារបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version