នៅថ្ងៃសៅរ៍(ទី២៦ ខែតុលា)នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារសងសឹកលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់។
ដោយសម្ដីនេះកើតមាន ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានវាយបកសងសឹកវិញលើរដ្ឋធានីតេអេរ៉ង់ និងមូលដ្ឋានក្បែរៗនោះ។
លោក Daniel Hagari អ្នកនាំពាក្យយោធាបានបន្ថែមថា ការវាយប្រហារបានកំណត់គោលដៅលើទីតាំងរោងចក្រផលិតមីស៊ីលដែលអ៊ីរ៉ង់ប្រើប្រាស់វាយប្រហារលើអ៊ីស្រាអែលកាលពីឆ្នាំមុន។
ហើយដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ ប្រព័ន្ធផ្សព្វផ្សាយ NBC News និង ABC News បានរាយការណ៍ថា គោលដៅវាយប្រហារនេះ មិនរាប់បញ្ចូលហេដ្ឋារចនាសម្ព័ន្ធថាមពល ឬទីតាំងនុយក្លេអ៊ែរនោះឡើយ។
ភាពតានតឹង រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បានកើតឡើងចាប់តាំងពីក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់មានមូលដ្ឋាន នៅតំបន់ហ្កាហ្សា បានវាយប្រហារឆ្លងដែនចូលអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕