ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស៨ នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស។ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើក្រុងស៊ីដុន នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)។
នេះបើយោងតាមសារព័ត៌មានរដ្ឋ NNA របស់ប្រទេសលីបង់។
ការវាយប្រហារសំដៅលើផ្ទះមួយនៅក្នុងទីក្រុង Haret Saida ក្នុងទីក្រុង Sidon អ្នកផ្សាយបន្តថា ក្មេងម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។
អ៊ីស្រាអែល បានធ្វើយុទ្ធនាការតាមអាកាសដ៏ធំនៅក្នុងប្រទេសលីបង់ចាប់តាំងពីខែមុនប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡា ក្នុងការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងហេសបូឡា។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
គួររំលឹកដែលថា មនុស្សជាង 2,650 នាក់បានស្លាប់ និង12,300 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំមុន នេះបើយោងតាមអាជ្ញាធរសុខាភិបាលលីបង់។ អ៊ីស្រាអែល បានពង្រីកជម្លោះនៅឆ្នាំនេះដោយបើកការវាយលុកលើដីនៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃទី ១ ខែតុលា៕