អ្នកបង្កើតកម្មវិធី TikTok បានក្លាយទៅជាអ្នកមានបំផុត របស់ប្រទេសចិន!

ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ByteDance លោក Zhang Yiming

ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ TikTok បានក្លាយទៅអ្នកមានបំផុតរបស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន 49.3 ពាន់លានដុល្លារ…!។

ក្នុងវ័យ៤១ឆ្នាំ លោក Zhang ក្លាយជាបុគ្គលទី 18 ដែលត្រូវបានគ្រងរាជ្យជាមហាសេដ្ឋីមានលុយច្រើនបំផុត របស់ប្រទេសចិនក្នុងរយៈពេល 26 ឆ្នាំចាប់តាំងពីវិទ្យាស្ថានស្រាវជ្រាវ Hurun ចេញផ្សាយជាលើកដំបូងពីបញ្ជីមហាសេដ្ឋី ប្រចាំរបស់ប្រទេសចិន។

បើយោងតាមបញ្ជីប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃអង្គាររបស់វិទ្យាស្ថានស្រាវជ្រាវ Hurun ម្ចាស់ TikTok បានវ៉ាដាច់មហាសេដ្ឋី Zhong Shanshan ដែលមានរបរជាអ្នកលក់ទឹកសុទ្ធបានធ្លាក់មកចំណាត់ថ្នាក់លេខ 2 ខណៈដែលទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ 24% មកនៅត្រឹម47.9 ពាន់លានដុល្លារ។

វិទ្យាស្ថានស្រាវជ្រាវ Hurun បាននិយាយថា ទោះបីជាមានការប្រយុទ្ធគ្នាតាមផ្លូវច្បាប់លើទ្រព្យសម្បត្តិជាមួយនឹងសហរដ្ឋអាមេរិកក៏ដោយ ប្រាក់ចំណូលសកលរបស់ ByteDance បានកើនឡើង 30% កាលពីឆ្នាំមុនដល់ 110 ពាន់លានដុល្លារ ដែលជួយជំរុញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Zhang ក៏កើនឡើងផងដែរ។

ការបោះពុម្ភបញ្ជីប្រចាំឆ្នាំ Hurun China Rich List បានរកឃើញថា ទ្រព្យសម្បត្តិសរុបរបស់សហគ្រិននៅក្នុងបញ្ជីនៅឆ្នាំនេះមានចំនួន 3 ពាន់ពាន់លានដុល្លារ ធ្លាក់ចុះ10% ធៀបនឹងឆ្នាំមុន។

ចំនួនមហាសេដ្ឋីដែលផ្អែកលើទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេជាដុល្លារអាមេរិកក៏ធ្លាក់ចុះចំនួន 142 នាក់ នៅត្រឹម 753 នាក់ប៉ុណ្ណោះ។ Hurun មានចំនួនមហាសេដ្ឋីចំនួន 1,185 ចាប់តាំងពីឆ្នាំ 2021។

របាយការណ៍ខាងលើក៏បានបន្ថែមថាសេដ្ឋកិច្ចរបស់ចិនមិនសូវល្អ ចំនួនមហាសេដ្ឋីក៏ធ្លាក់ចុះពិសេសអ្នករកស៊ីខាងវិស័យអចលនទ្រព្យ។
ប៉ុន្តែមហាសេដ្ឋីខាងលក់គ្រឿងអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជាស្ថាបនិក Xiaomi លោក Lei Jun រកចំណូលបាន៥ពាន់លានដុល្លារបន្ថែមនៅឆ្នាំនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *