ក្រសួង៖ ប្រកាសព័ត៌មាន អំពីលទ្ធផលប្រឡង​បាក់ឌុប ដោយបេក្ខជនប្រឡងជាប់ជាង១០ម៉ឺននាក់ និងនិទ្ទេសA២.២១៦នាក់!

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០.១០.២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប)កាលពីថ្ងៃ០៨ តុលា ២០២៤។

ក្រសួង៖ បញ្ជាក់ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ បេក្ខជនប្រឡងជាប់សរុប១០.៦៣៥១ នាក់ ត្រូវជា៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
បេក្ខជនជាប់និទ្ទេស Aចំនួន ២.២១៦ នាក់ និទ្ទេស Bចំនួន ៩.៧០១ នាក់,និទ្ទេស C ចំនួន២២.៦៧៥នាក់,និទ្ទេស Dចំនួន ៣៦.៦៨៣ នាក់និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។
-ការប្រកាសលទ្ធផល បានប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version