Breaking៖ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ បក្សភូមិចៃថៃ ទទួលបាន៣១១សំឡេង ខណៈភឿថៃ ទទួលបាន១៥២សំឡេង!

នៅទីបំផុតលោក អានុទីន ឆានវីរៈគុល ប្រធាន”គណបក្សភូមិចៃថៃ”បានក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ។

ដោយគណបក្សរបស់លោក ទទួលបាន ៣១១សំឡេង ក្នុងសភា ខណៈលោក ឆៃកាសែម នីតិសិរី មកពីគណបក្សភឿថៃ ទទួលបានតែ១៥២សំឡេងប៉ុណ្ណោះ។
នេះបើយោងតាមសារព័ត៌មានថៃ ដែលផ្សព្វផ្សាយអំពីលទ្ធផល បោះឆ្នោតរដ្ឋសភាថៃ នៅរសៀលទី០៥.០៩.២០២៥។

គួរំលឹកថា លោក អានុទីន ឆានវីរៈគុល ប្រធានគណបក្សភូមិចៃថៃ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ ក្នុងពេលដែលលោកស្រី ផេថងថាន ជានាយករដ្ឋមន្ត្រីថៃ។
ប៉ុន្តែក្រោយមក គណបក្សភឿថៃ រួមនិងរដ្ឋាភិបាលលោកស្រី ផេថងថាន បានដកហូតមុខតំណែង លោក អានុទីន ឆានវីរៈគុល ពីរដ្ឋមន្ត្រីមហាផ្ទៃ និងឈានដល់ផ្ទុះជម្លោះនយោបាយ ក្នុងប្រទេសថៃ។

រហូតដល់ថ្ងៃទី២៩.០៨.២០២៥ លោកស្រី ផេថងថាន ក៏ត្រូវបានតុលាការ ធម្មនុញថៃ ដកហូតមុខតំណែងពីនាយករដ្ឋមន្ត្រី។
ស្របពេលដែល គណបក្សនយោបាយនីមួយៗ ពុំមានកៅអីគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលឡើយ។

ពោលគឺ ទាំងគណបក្សភឿថៃ ក៏ដូចជាគណបក្សភូមិចៃថៃ ត្រូវពឹងផ្អែកលើគណបក្សនយោបាយផ្សេងៗ ជាពិសេស គឺគណបក្សប្រជាជន.ដើម្បីចូលរួមជាមួយខ្លួន ក្នុងការបង្គ្រប់កៅអីក្នុងសភា និងបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រី។

យ៉ាងណាម៉ិញ ការចរចាយ៉ាងក្ដៅគគុករយៈពេល១សប្ដាហ៍ រវាងគណបក្សនិងគណបក្ស ឃើញថា គណបក្សប្រជាជនសម្រេចចូលរួមជាមួយ គណបក្សភូមិចៃថៃ ធ្វើឱ្យបក្សភូមិចៃថៃ គ្រប់សំឡេងឆ្នោត ក្នុងការបង្កើតរដ្ឋាភិបាលថ្មី និងមានការបោះឆ្នោតនៅសភា នាថ្ងៃទី០៥.០៩.២០២៥។

ជាលទ្ធផល បក្សភូមិចៃថៃ ទទួលបាន៣១១សំឡេង ខណៈភឿថៃ ទទួលបានត្រឹម១៥២សំឡេង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version