នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសនិងខ្មែរជាង១០០នាក់ក្នុងក្លឹបកម្សាន្ត១កន្លែង!

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

បានសម្រុកចូលក្នុងក្លឹបកំសាន្តយីហោ ស្តាស៊ីធី (STAR CITY PUB&KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង១០០នាក់ ដោយយកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន។

ទាក់ទងនិងរឿងនេះដែរ សារពត៌មានបានទំនងទំនង ទៅលោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ប៉ុន្តែមិនមានការឆ្លើយតប។
-ក្រោយការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ ដែលបម្រើការងារនៅក្នុងក្លឹបកំសាន្តខាងលើនេះរួចមក ។
លុះព្រឹកឡើង គេឃើញសមត្ថកិច្ច ដឹកជនដែលត្រូវឃាត់ខ្លួន តាមរថយន្ត១៦កៅអី របស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១។

ដោយឡែក មធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ដឹកយកទៅរក្សាទុក រីឯក្លឹបកំសាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។
ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ។
ក្នុងករណីធ្វើតេស្ត មិនមានសារធាតុញៀនទេ នឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។

កន្លងមកនេះ អាជ្ញាធរមូលដ្ឋានពិសេសសមត្ថកិច្ចក្រុងតែងតែចុះ ធ្វើការណែនាំ នៅតាមក្លឹបកំសាន្ត (KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ។
ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកំសាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី រហូតសមត្ថកិច្ចឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ហើយកន្លែងខ្លះត្រូវបានបិទបណ្ដោះអាសន្នថែមទៀតផង។

កម្លាំងសមត្ថកិច្ច ចុះពិនិត្យរហូតឈានដល់ឃាត់ខ្លួនជនបរទេសនិងខ្មែររហូតជាង ១០០នាក់នេះ មិនដឹងថា ជាករណីអ្វីឲ្យពិតប្រាកដនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version